khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួបជាមួយឯកឧត្តម Raffy Tulfo ព្រឹទ្ធសមាជិក នៃព្រឹទ្ធសភាហ្វីលីពីន, និងប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍ នៃព្រឹទ្ធសភាហ្វីលីពីន នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
     
    ចែករំលែក ៖

     
    នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា  បានទទួលជួបឯកឧត្តម Raffy Tulfo, ព្រឹទ្ធសមាជិកនៃព្រឹទ្ធសភាហ្វីលីពីន និងជាប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍នៃព្រឹទ្ធសភាហ្វីលីពីន នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូហ្វីលីពីន បានពិភាក្សា និងផ្លាស់ប្តូរយោបល់ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងអន្តរសភា រួមមានការជំរុញការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិត។ ភាគីទាំងពីរ ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិត ជាបញ្ហាកំពុងកើតឡើងធ្ងន់ធ្ងរ របស់តំបន់ និងពិភពលោក មិនមែនសម្រាប់តែប្រទេសណាមួយទេ។ ភាគីទាំងពីរ បានឯកភាពរិះរកវិធីដើម្បីពង្រឹងវិធានការណ៍ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិតរួមមានការប្រើប្រាស់យន្តការទំនាក់ទំនងរវាងក្រសួង/ស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ និងពិចារណាបង្កើតក្រុមមិត្តភាពសភារវាងប្រទេសទាំងពីរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលកើតឡើងមានឱ្យមានប្រសិទ្ធិភាពខ្ពស់។
     
    ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail